ញ៉ាមលួចកាច់កញ្ចក់រថយន្តបានជាច្រើនខែ តែបែរមកភ្លាត់ស្នៀតជាប់ខ្នោះអាវុធហត្ថភ្នំពេញ!

15
ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ម្នាក់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ស្តីពីករណីចោរលួចកាច់កញ្ចក់រថយន្តរបស់គាត់ ម៉ាក ឡិចស៊ីស នៅចំណុចខាងក្រោយតារាង បាល់ទាត់ ឌីប្លូស្ព័តសិនធ័រ ស្ថិតនៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លុះរហូតដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់អាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរកឃើញ ជនសង្ស័យ ឈ្មោះ ចាន់ វុទ្ធី កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CT-3644 បំរ៉ុងធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយផ្សេងទៀតនៅចំណុចផ្លូវ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះចាន់ វុទ្ធី បានរៀបរាប់ថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តជាច្រើនរាប់ភ្លេច អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ហើយកញ្ចក់រថយន្តរបស់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ដែលបានដាក់ពាក្យបណ្តឹងនៅអាវុធហត្ថឲ្យជួយស្រាវជ្រាវនោះ គឺពិតជារូបខ្លួនជាអ្នកលួចកាច់ពិតប្រាកដមែន។

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

ញ៉ាមលួចកាច់កញ្ចក់រថយន្តបានជាច្រើនខែ តែបែរមកភ្លាត់ស្នៀតជាប់ខ្នោះអាវុធហត្ថភ្នំពេញ!កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ម្នាក់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ស្តីពីករណីចោរលួចកាច់កញ្ចក់រថយន្តរបស់គាត់ ម៉ាក ឡិចស៊ីស នៅចំណុចខាងក្រោយតារាង បាល់ទាត់ ឌីប្លូស្ព័តសិនធ័រ ស្ថិតនៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លុះរហូតដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់អាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរកឃើញ ជនសង្ស័យ ឈ្មោះ ចាន់ វុទ្ធី កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CT-3644 បំរ៉ុងធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយផ្សេងទៀតនៅចំណុចផ្លូវ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះចាន់ វុទ្ធី បានរៀបរាប់ថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តជាច្រើនរាប់ភ្លេច អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ហើយកញ្ចក់រថយន្តរបស់ឈ្មោះ ហ៊ីង យ៉ាន់ណាវ ដែលបានដាក់ពាក្យបណ្តឹងនៅអាវុធហត្ថឲ្យជួយស្រាវជ្រាវនោះ គឺពិតជារូបខ្លួនជាអ្នកលួចកាច់ពិតប្រាកដមែន។នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Wednesday, June 13, 2018