នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការណ៍ ការពារសន្តិសុខ សុវត្ថិភាព ជូនដល់ដំណើរទស្សនកិច្ចលើកដំបូង របស់លោក រ៉ូឌ្រីហ្គោ ដូតឺតេ ប្រធានាធិបតីហ្វីលីពីន អមដំណើរដោយកំពូលអ្នកប្រដាល់ ម៉ានី ប៉ាគីអាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា! លោកឌូតឺតេ គឺជាប្រធានាធិបតីទី១៦ របស់ហ្វីលីពីន បន្ទាប់ពីបានជាប់ឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ដោយសំឡេងគាំទ្រលើសគូរប្រកួតប្រជែងជាងពាក់កណ្តាលគឺ ១៦លានទល់នឹង៧លាន ហើយលោកបានឡើងកាន់ដំណែងជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយពេលឡើងកាន់អំណាច លោក ឌូតឺតេ បានសាងភាពល្បីល្បាញ គួរឲ្យចាប់អារម្មណ៍តាមរយៈការដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្មានក្តីមេត្តាដោយអនុញ្ញាតិឲ្យសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋមានសិទ្ធិបាញ់សម្លាប់ឧក្រិដ្ឋជនគ្មានញញើតដៃ។
Home ប្រតិបត្តិការ ការងារបង្កា លោក រ៉ូឌ្រីហ្គោ ដូតឺតេ ប្រធានាធិបតីហ្វីលីពីន អញ្ជើញមកទស្សនៈកិច្ចផ្លូវរដ្ឋលើកដំបូងនៅកម្ពុជា