រាជធានីភ្នំពេញ ៖ ថ្នាំញៀនជាង១០កញ្ចប់ធំ ក្នុងនោះមានម្សៅស១កញ្ចប់ ត្រូវដកហូតបានពីស្ត្រីជាជនសង្ស័យ១នាក់ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្រ្តីជាជនសង្ស័យឈ្មោះ សំ ធាវី ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចាប់យកវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់(ធំ០៧)
-ម្ស៉ៅម៉ដ្ឋពណ៌ស ០១កញ្ចប់ធំ + កន្លះ
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕