ជារៀងរាល់ឆ្នាំ នៅពេលមានកម្មវិធីបុណ្យប្រពៃណីជាតិធំៗ កម្លាំងសមត្ថកិច្ច ត្រូវបានបង្កើនការយកចិត្តដាក់បំពេញការងារ កាន់តែមមាញឹកជាងថ្ងៃធម្មតា។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខ្មែរ នាឆ្នាំ២០១៧នេះក៏មិនខុសពីឆ្នាំមុនៗផងដែរ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាថ្ងៃកាន់បិណ្ឌទី១ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រជុំផ្សព្វផ្សាយ ផែនការណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ឲ្យយកចិត្តទុកដាក់ ការពារសន្តិសុខសុវត្ថិភាព និងរក្សាណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃនេះ ធ្វើយ៉ាងណាប្រព្រឹត្តទៅប្រកបដោយភាពរលូននិងសប្បាយរីករាយ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ មិនត្រូវបានអនុញ្ញាតច្បាប់ឲ្យឈប់សម្រាកក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះជាដាច់ខាត រហូតដល់ប្រជាពលរដ្ឋ បានដើរលេងកំសាន្តនិងទៅវត្តបានចប់សព្វគ្រប់។ ឆ្លើយតបទៅនឹងផែនការណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមបទបញ្ជា ចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋតាមទីវត្តអារាម និងតាមរមណីយដ្ឋានកំសាន្តផ្សេងៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
Home បញ្ជាដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រជុំផ្សព្វផ្សាយ ផែនការណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា