រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយពីបទបញ្ជា ការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ (រួមមានផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និង ក្នុងដំណើរការរាប់សន្លឹកឆ្នោត) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននាយទាហាន នាយទាហានរង អញ្ជើញចូលរួមជាច្រើននាក់ផងដែរ៕