អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ

22

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ នាយការិយាល័យជំនាញ លោកនាយកវិទ្យាស្ថានកងរាជអាវុធហត្ថ កំបូល លោកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំរាយ ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត ទាំងអស់ផងដែរ។

សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការ និងមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យជំនាញ និង លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤៕