នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់ ដល់អង្គភាពកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្ត តាមរយៈ Video Conference។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី ស្នងការរង នាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី និងលោកឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយរងសេនាធិការ នាយការិយាល័យជំនាញ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀតផងដែរ៕
Home បញ្ជាដឹកនាំ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់ តាមរយៈ Video Conference