មូលដ្ឋានប្រណិតអាវុធហត្ថខណ្ឌដូនពេញ បញ្ចប់ការសាងសង់ ក្រោមការត្រួតពិនិត្យពីឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង!

24

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយរងសេនាធិកា និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ បានឆ្លៀតពេលចុះទៅពិនិត្យ ការងារសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ជាថ្មីម្ដងទៀត ដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខនេះ។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកឡើងថា អាគារដ៏ប្រណិត និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេសនេះ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ100% ក្រោមការតាមដាននិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីរូបលោកផ្ទាល់ បន្ទាប់ពីអាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការរួចមកហើយ ហើយអាគារទាំងពីរនេះ និងក្លាយជាគំរូ សម្រាប់បន្តកសាងជួសជុលកែលម្អ បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌដទៃទៀត ជាបន្តបន្ទាប់ ដើម្បីឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ៕