និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

2

នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ និស្សិតនាយទាហានសកម្មជំនាន់ទី២៣ និងយោធាចារ្យ ចំនួន ២៣៨នាក់ ដែលមកពីសាលានាយទាហានសកម្ម ដើម្បីចុះកម្មសិក្សាដកបទពិសោធន៍ការងារ នៅអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសធ្វើកម្មសិក្សានេះ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរចនាសម្ព័ន្ធនិងសកម្មភាពការងារ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញជូនដល់ក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ និងបាននាំដើរទស្សនាស្វែងយល់តាមបណ្តាការិយាល័យ ដើម្បីទុកជាបទពិសោធន៍សម្រាប់អនុវត្តការងារទៅថ្ងៃអនាគត។

បន្ទាប់ពីដើរទស្សនាស្វែងយល់ រួចរាល់ អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំអាហារសាមគ្គីជូនដល់ ប្រតិភូដឹកនាំ និងក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ បានទទួលទានប្រកបដោយភាពស្និទស្នាល និងសប្បាយរីករាយជាទីបំផុត៕