ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់ ផ្ទុះចង្ក្រានហ្គាស ធ្វើអោយរលាកខ្លួនប្រាណ!

3

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ខែម ញ៉ាញ់ នាយសេនាធិការរង និងជាប្រធានក្រុមការងារលេខទូរស័ព្ទបន្ទាន់ ១២៩១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី សយ សុជាតា សមាជិកក្រុមការងារប្រចាំការ ១២៩១ ដែលជួបគ្រោះថ្នាក់ ផ្ទុះចង្ក្រានហ្គាស ធ្វើអោយរលាកខ្លួនប្រាណ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ខែម ញ៉ាញ់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការផ្ទាល់នូវថវិកាចំនួន ២,០០០,០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕