ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

3

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី កាន់ សុវណ្ណគីរី​ សមាជិកអាវុធហត្ថខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព រួមនឹងថវិកា របស់ លោក ជា វីរៈ អភិបាលរង ខណ្ឌព្រែកព្នៅ បានសរុបចំនួន ១,៦១០,០០០រៀល , ទឹកសុទ្ធ ០២កេស និងទឹកផ្លែឈើ ០១កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕