ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ឃុន ឌីម៉ា ដែលប្រពន្ធរបស់លោកទើបតែសម្រាលកូនរួច

4

នៅព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០២១ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ប៉ឹង កំរិត តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយសួរសុខទុក្ខ គ្រួសារលោកអនុសេនីយ៍ត្រី ឃុន ឌីម៉ា ដែលប្រពន្ធរបស់លោក ទើបតែសម្រាលកូនរួច បន្តសម្រាកនៅគេហដ្ឋាន។ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ៤០០,០០០៛ (សែសិបម៉ឺនរៀល), ទឹកសុទ្ធ០២កែស, ភេសជ្ជៈ២កែស, មី២កែស, សម្ភារៈសម្រាប់ទារក១ឈុត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកផងដែរ៕