នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ឹង កំរឹត មេបញ្ជាការរងវរសេនាតូចលេខ១ តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយចុះសួរសុខទុក្ខ អនុសេនីយ៍ត្រី ន័យ សុផាន់នី បញ្ជាការកងអនុសេនាតូចទី១ ដែលទើបនឹងសម្រាលកូន ។ក្នុងឱកាសនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ៩០០,០០០វៀល, មី០២កេស, ភេសជ្ជៈ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕