នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ព្រមទាំងសមាជិកទាំងអស់ក្នុងមូលដ្ឋានខណ្ឌ បានចូលរួមរំលែកទុក្ខដល់គ្រួសារលោកអនុសេនីយ៍ត្រី លន សុខគីន ជាសមាជិកអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលម្តាយបានទទួលមរណៈភាព។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,២៦០,០០០វៀល, អង្ករ០៣ការ៉ុង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ដោយឡែកបានចូលរួមឧបត្ថម្ភសមាជិក០១រូបទៀត នូវថវិកាចំនួន ១,៤៣០,០០០វៀល ដល់លោកអនុសេនីយ៍ត្រី អ៊ូច ថាំ ជំនួយការអាវុធហត្ថខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កំពុងមានការខ្វះខាតក្នុងការព្យាបាលជម្ងឺផងដែរ៕