នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយត្រី ព្រំ សុផល មេបញ្ជាការរងខណ្ឌ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ប៉ុល សំណាង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,៤៧០,០០០រៀល, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ២យួរ, ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕