ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមបាញ់កាំភ្លើងដៃ នៃកងយោធពលខេមរភូមិន្ទ ចំនួន១៤នាក់ រួមជាមួយអ្នកសង្កេត០១នាក់ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី តាមច្រក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមប្រកួតបាញ់កាំភ្លើង បែបប្រតិបត្តិយោធា ក្នុងនាមកងទ័ពជើងគោកកម្ពុជា ជាមួយនឹងបណ្តាប្រទេស១៩ផ្សេងទៀត ក្នុងកម្មវិធី AASAM2018 (Australian Army Skills at Arms Meeting 2018)។ ក្រុមបាញ់កាំភ្លើងដៃ ដែលនឹងចូលរួមក្នុងកម្មវិធីAASAM2018 ទាំង២០ប្រទេសរួមមាន ៖ Cambodia, Indonesia, Japan, Canada, Australia, Phillipines, Thailand, New Zealand , ANZAC (Australia-New Zealand) , Singapore, Malaysia, United Kingdom, Republic of Korea, United States (US ARMY), United States (Marines), United Arab Emirate, France (New Caledonia), Papuan New Guinea ,Tonga ,Timor Leste។
ជាមួយគ្នានោះ នៅមុនថ្ងៃដែលក្រុមបាញ់កាំភ្លើងដៃកងយោធពលខេមរភូមិន្ទចេញដំណើរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះ សំណាលផ្តាំផ្ញើជាមួយក្រុមបាញ់កាំភ្លើងទាំងអស់ សូមឲ្យចេញទៅប្រកួតប្រកបដោយសុវត្ថិភាព និងទទួលបានចំណាត់ថ្នាក់ល្អនាំយកកិត្តិយសមកជូន ប្រទេសកម្ពុជា ហើយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភ សម្ភារៈថវិកា ជូនដល់ក្រុមបាញ់កាំភ្លើងកម្ពុជាទាំង១៤នាក់ ជាចំណងដៃមុនចេញដំណើរផងដែរ ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល ទឹកក្រូចដប០១កេស មី០១កេស ៕
ក្រុមបាញ់កាំភ្លើងដៃ កងយោធពលខេមរភូមិន្ទ បានចាកចេញទៅកាន់អូស្ត្រាលីហើយ!
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមបាញ់កាំភ្លើងដៃ នៃកងយោធពលខេមរភូមិន្ទ ចំនួន១៤នាក់ រួមជាមួយអ្នកសង្កេត០១នាក់ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី តាមច្រក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមប្រកួតបាញ់កាំភ្លើង បែបប្រតិបត្តិយោធា ក្នុងនាមកងទ័ពជើងគោកកម្ពុជា ជាមួយនឹងបណ្តាប្រទេស១៩ផ្សេងទៀត ក្នុងកម្មវិធី AASAM2018 (Australian Army Skills at Arms Meeting 2018)។ ក្រុមបាញ់កាំភ្លើងដៃ ដែលនឹងចូលរួមក្នុងកម្មវិធីAASAM2018 ទាំង២០ប្រទេសរួមមាន ៖ Cambodia, Indonesia, Japan, Canada, Australia, Phillipines, Thailand, New Zealand , ANZAC (Australia-New Zealand) , Singapore, Malaysia, United Kingdom, Republic of Korea, United States (US ARMY), United States (Marines), United Arab Emirate, France (New Caledonia), Papuan New Guinea ,Tonga ,Timor Leste។ជាមួយគ្នានោះ នៅមុនថ្ងៃដែលក្រុមបាញ់កាំភ្លើងដៃកងយោធពលខេមរភូមិន្ទចេញដំណើរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះ សំណាលផ្តាំផ្ញើជាមួយក្រុមបាញ់កាំភ្លើងទាំងអស់ សូមឲ្យចេញទៅប្រកួតប្រកបដោយសុវត្ថិភាព និងទទួលបានចំណាត់ថ្នាក់ល្អនាំយកកិត្តិយសមកជូន ប្រទេសកម្ពុជា ហើយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភ សម្ភារៈថវិកា ជូនដល់ក្រុមបាញ់កាំភ្លើងកម្ពុជាទាំង១៤នាក់ ជាចំណងដៃមុនចេញដំណើរផងដែរ ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល ទឹកក្រូចដប០១កេស មី០១កេស ។#PhnomPenhGRK
Posted by Phnom Penh Gendarmerie on Monday, April 23, 2018