អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខអាវុធហត្ថមានជម្ងឺ!

14

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី21 ខែមករា ឆ្នាំ2019 វេលាម៉ោង10.30នាទី លោក ហែម ដារិទ្ធ អភិបាល នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកាសម្ភារៈមួយចំនួនទៅប្រគល់អោយលោកអនុសេនីយ៏ឯក មាស វុទ្ធី ជំនួយការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលមានជម្ងឺរាំរៃ ធ្ងន់ធ្ងរ សម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា (1.79)។
-អំណោយរបស់លោក អភិបាល នៃគណ:អភិបាលរខណ្ឌរួមមាន:
– ថវិការ ចំនួន200ដុល្លារ +50ម៉ឺនរៀល 
– ទឹកផ្លែឈើ 01កែស
-ទឹកសុទ្ធ 01កែស
-ទឹកដោះគោឆៅ 2ឡូ
-ផ្លែឈើ 02គីឡូ

អាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងការត្រេកអរ និង គោរពថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរស របស់លោក ហែម ដារិទ្ធ អភិបាល នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារទាំងអស់ ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ចំពោះមន្ត្រីក្រោមឱវាទនិងប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត ។

សូមគោរពជូនពរ លោកអភិបាលខណ្ឌ និងក្រុមការងារទាំងអស់ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ៤ប្រការ គឹ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕