តាំងពីនៅខេត្តបន្ទាយមានជ័យ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែករំលែកធនធានផ្ទាល់ខ្លួន ក៏ដូចជាគៀងគរសប្បុរសជន ជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារចាស់ជរាគ្មានទីពឹងនិងគ្រួសារទីទាល់ក្រ ៤គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីឯកឧត្តម បានផ្លាស់មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ ឯកឧត្តមបានជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារស្ត្រីមេម៉ាយនិងមានជម្ងឺប្រចាំកាយ ផ្សេងមួយទៀតក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលជួបការលំបាកក្នុងការតស៊ូប្រឹងប្រែងចិញ្ចឹមកូនៗ។
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ឆ្លៀតពេលចុងសប្តាហ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំសហការីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ លោកចៅសង្កាត់រង លោកមេភូមិ យុវជនសង្កាត់ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់គ្រួសារប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងចំនួន ០៦គ្រួសារ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានសន្យា ជួយឧបត្ថម្ភជីវភាពជាប្រចាំរៀងរាល់ខែចំនួន ០៤គ្រួសារ បន្ថែមទៀតផងដែរក្នុងនោះមាន
១- គ្រួសារលោកយាយ ពុំ សុផល អាយុ ៦០ឆ្នាំ មានចៅក្នុងបន្ទុក ០៧នាក់
២- គ្រួសារលោកយាយ ខាន់ សួន អាយុ ៦៩ឆ្នាំ មានចៅក្នុងបន្ទុកចំនួន ១០នាក់
៣- លោកយាយ ប្រាជ្ញ ចែម អាយុ ៥៩ឆ្នាំ (មានជម្ងឺ រស់នៅម្នាក់ឯង)
៤- គ្រួសារអ៊ុំស្រី ឡង់ ស៊ីនួន អាយុ ៤៥ឆ្នាំ (ជាស្រ្តីមេម៉ាយកូនច្រើន) ដោយមួយគ្រួសារទទួលបានអង្ករ ០២ការ៉ុង ,ទឹកស៊ីអ៊ីវ ទឹកត្រី ០៤យួរ ,ត្រីខ ០២យួរ ,ទឹកសុទ្ធ ០២កេស ,ទឹកក្រូច ០១កេស ,ថវិកា ២០ម៉ឺនរៀល បន្ថែមពីលើនេះទៀតចំពោះគ្រួសារលោកយាយ ពុំ សុផល និងលោកយាយ ខាន់សួន ដែលមានចៅក្នុងបន្ទុកច្រើនទទួលបានអង្ករប្រចាំខែក្នុងមួយគ្រួសារ ០៣ការ៉ុង ហើយឯកឧត្តមបានធានាជួសជុលផ្ទះឲ្យបានសមរម្យឡើងវិញជូនដល់ ០៣គ្រួសារផងដែរ គឺគ្រួសារលោកយាយ ពុំ សុផល,លោកយាយ ខាន់ សួន និងអ៊ុំស្រី ឡង់ ស៊ីនួន)
+ ដោយឡែក ០២គ្រួសារទៀតដែលបានទទួលអំណោយក្នុងពេលនោះដែរនោះមាន
១- គ្រួសារលោកយាយ ម៉ៅ អឿង អាយុ ៧០ឆ្នាំ
២- គ្រួសារលោកតា ស ផន អាយុ ៧៧ឆ្នាំ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០២ការ៉ុង ,ទឹកស៊ីអ៊ីវ ទឹកត្រី ០៤យួរ ,ត្រីខ ០២យួរ ,ទឹកសុទ្ធ ០២កេស ,ទឹកក្រូច ០១កេស ,ថវិកា ២០ម៉ឺនរៀល។
សរុបទាំងនៅខេត្តបន្ទាយមានជ័យនិងរាជធានីភ្នំពេញ បច្ចុប្បន្នឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹង ចំនួន ០៩គ្រួសារហើយ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជួបប្រាស្រ័យ សំណេះសំណាលជាមួយប្រជាពលរដ្ឋតាមផ្ទះ ផ្សេងទៀតរួមមាន៖
១- ជួបសួរសុខទុក្ខអតីតៈមេភូមិឈ្មោះ ស្រី ចេង និងជួយឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ។
២- ជួបសួរសុខទុក្ខស្រ្តីចំណាស់ម្នាក់ពិការភ្នែក និងជួយឧបត្ថម្ភ ថវិកា ២០ម៉ឺនរៀល ។
៣- ចូលរួមក្នុងពិធីបុណ្យសពឈ្មោះ កាំង ស្រ៊ុន ភេទប្រុស ក្នុងភូមិព្រែកកំពឹស ដោយនាំយកថវិកាចួលរួមក្នុងបុណ្យសព ចំនួន ៨០ម៉ឺនរៀល(ក្នុងនោះថវិការបស់ឯកឧត្តមផ្ទាល់ ៤០ម៉ឺនរៀល និងក្រុមការងាររួមគ្នាចំនួន ៤០ម៉ឺនរៀល) និង អង្ករ ០២ការ៉ុង ,ទឹកសុទ្ធ ០២កេស និងទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ ។
៤- ជួយដោះស្រាយសងថវិកាសមាគមមនុស្សចាស់ដែលជំពាក់ នៅមិនទាន់បានដោះស្រាយសងជូនដល់គ្រួសារសពជាសមាជិកសមាគមមនុស្សចាស់ចំនួន ០៣គ្រួសារ (ក្នុង០១សព ៤០ម៉ឺនរៀល) សរុប ១លាន ២សែនរៀល ។ ព្រមទាំងបានចែកនំបុ័ង និងថវិកា ជូនដល់មនុស្សចាស់ក្នុងភូមិម្នាក់ៗទទួលបាននំបុ័ង ១ដើម ថវិកា ១ម៉ឺនរៀល កុមារតូចៗក្នុងម្នាក់ៗទទួលបាននំបុ័ង ១ដើម ថវិកា ៥០០០រៀល ។
និងចុងក្រោយ ឧបត្ថម្ភដល់កម្លាំង អាវុធហត្ថខណ្ឌដង្កោ , នគរបាលប៉ុស្តិ៍ ,ប្រជាការពារ ក្នុងមួយអង្គភាព ២០ម៉ឺនរៀល និងយុវជនសង្កាត់ម្នាក់ ១ម៉ឺនរៀលផងដែរ។