ភ្នំពេញ ៖ ទោះបីមិនមែនជាឪពុកម្តាយ មិនមែនជាបងប្អូន មិនមែនជាសាច់ញាតិក្រុមគ្រួសារ មិនមែនជាមិត្តភក្តិឬមិត្តរួមការងារ តែជាមនុស្សចាស់ជរាម្នាក់ ជាពលរដ្ឋសាមញ្ញ និងជាជនរួមជាតិខ្មែរតែមួយ លោកយាយ ពៀច រឿង អាយុ៧៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៥ ក្រុម ៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្លាប់បានលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារៈថវិកាទៅជូនលោកយាយដល់គេហដ្ឋានដូចចាស់ជរាទុរគត់ជាច្រើនផ្សេងទៀតផងដែរ តែនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែទទួលដំណឹងថាលោកយាយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានចាត់ឲ្យក្រុមការងារ នាំយកសម្ភារៈថវិកា ទៅសួរសុខទុក្ខលោកយាយដល់មន្ទីរពេទ្យទៀត ដោយលោក សៀ ទីន ពុំបានទៅដោយផ្ទាល់ព្រោះជាប់រវល់បំពេញភារកិច្ច។
ទោះបីយើងមិនអាចជួយមនុស្សគ្រប់គ្នាបាន តែយើងបានជួយមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាមិនទាន់បានជួយគាត់ផងដែរ!៕