រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី15 ខែមករា ឆ្នាំ2019 លោកវរសេនីយ៍ឯក ឡុង វិចិត្រ្តា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខឪពុកបង្កើតរបស់ សមាជិកអាវុធហត្ថ ខណ្ឌទួលគោកម្នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរ៉ុស្សី) អមដោយថវិការចំនួន2លានរៀលទឹកសុទ្ឋ4កែស ទឹកក្រូច1កែស ជាអំណោយរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនអ្នកជម្ងឺជាអំណោយសួរសុខទុក្ខនិងទុកសម្រាលបន្ទុកថ្លៃព្យាបាល។ ក្នុងខណះនោះ លោកវរសេនីយ៍ឯក ឡុង វិចិត្រ្តា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន60ម៉ឺនរៀលជូនដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលក្នុងបន្ទប់ជាមួយគ្នាចំនួន6នាក់ ក្នុងម្នាក់10ម៉ឺនរៀលផងដែរ ៕