នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមិត្តរួមការងារម្នាក់ឈ្មោះ ខែម សុជាតា ដែលទើបសម្រាលបុត្រថ្មីៗ និងបាននាំយក ថវិកា៤០ម៉ឺនរៀល ទឹកក្រូច០២កែស មី០២កែស ទឹកដោះម្ស៉ៅ០២កំប៉ុង ទឹកសុទ្ធ០៤កែស ទៅជូនមិត្ត ជាអំណោយសួរសុខទុក្ខផងដែរ! កាយវិកានៃការយកចិត្តទុក្ខដាក់និងជួយគ្នានេះ បង្កើតជាមនោសញ្ចេតនាកាន់តែស្និទ្ធស្នាល លាយឡំដោយក្តីរំភើបត្រេកអរកក់ក្តៅយ៉ាងក្រៃលែង៕