ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព

18

គ្រួសារសពទី៤៨ ក្នុងខណ្ឌដង្កោ ដែលឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក ជុំ ឈាង ចៅសង្កាត់ ព្រមទាំងសហការី។ សពឈ្មោះ ផៃ ស្រីឌួង ភេទស្រី អាយុ៣៦ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៣:៤៥រសៀល ដោយរោគាពាធ។
សម្ភារៈថវិកាដែលបានចូលបុណ្យរួមមាន៖
– អង្ករ ៥០ គីឡូក្រាម
– ទឹកសុទ្ធ ២កេះ
– ទឹកត្រី ១យួរ
– ទឹកស៊ីអ៊ីវ ១យួរ
– ថវិកា ២០០,០០០រៀល។