អំណោយរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង បានផ្តល់ជូនចាស់ជរាគ្មានទីពឹង និងទុរគតជន

25

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ អំណោយរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង បានផ្តល់ជូនចាស់ជរាគ្មានទីពឹងនិងទុរគតជន ០៣គ្រួសារ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមមានអង្ករ០១ការ៉ុង ថវិការចំនួន១០ម៉ឺនរៀលក្នុងមួយគ្រួសារ ដែលការជួយ សម្រាលទុក្ខលំបាកនេះ គឺផ្តល់ជូនជារៀងរាល់ខែ តាំងតែពីឆ្នាំ២០១០មក ហើយបន្តរហូតដល់ ឯកឧត្តមអស់ជីវិតខ្លួនឯង។
១. លោកតា គង់ រស់ អាយុ៨៦ឆ្នាំ នៅភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជយ័។
២. លោកយាយ ហុក តោត អាយុ៧៩ឆ្នាំ នៅភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជយ័។
៣. គ្រួសារអ៊ុំស្រី សំ ទឹម អាយុ៥១ឆ្នាំ នៅភូមិស្រៈរាំង ឃុំស្រៈរាំង ស្រុកមង្គលបូរីខេត្តបន្ទាយមានជយ័ ជាស្ត្រីមេម៉ាយពិការដៃម្ខាងចិញ្ចឹមម្តាយចាស់ជរានិងកូនស្រីសតិមិនគ្រប់លក្ខណះ។

13995668_608123206029179_2653778007486435817_o 13920070_608123202695846_5207116909411624784_o