អតីតសិស្សសាលាបាក់ទូក ជាង៣០០នាក់ ប្រារព្ធពិធីជួបជុំអតីតលោកគ្រូអ្នកគ្រូ ដើម្បីសម្តែងការដឹងគុណ!

48

រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មានក្រុមអតីតសិស្សសាលាបាក់ទូកជំនាន់ឆ្នាំ១៩៨០ – ១៩៨៩ ប្រមាណជាង៣០០នាក់ បានរួបរួមគ្នាប្រារព្ធពិធីជួបជុំពិសាបាយសាមគ្គី និងសម្តែងការដឹងគុណចំពោះ អតីតគ្រូបង្រៀនចាស់ៗនៃសាលាបាក់ទូក ដែលចូលនិវត្តន៍ ចំនួន ៣៨រូប ។ នៅក្នុងពិធីជួបជុំ ដ៏កម្រមានមួយនេះ គេសង្កេតឃើញ មិត្តនៃសាលាបាក់ទូក វ័យកណ្តាលទាំងជាង៣០០នាក់ បានរាក់ទាក់ស្និតស្នាលគ្នា ប្រកបដោយ ភាពរីករាយ ព្រមជាមួយសម្លេងសើចក្អាកក្អាយ កាយវិកាសប្បាយចម្រុះ ទាំងគ្រូទាំងសិស្ស ប្រៀបដូចជាគ្រួសារតែមួយ។ អ្វីដែលពិសេសបំផុត គឺមិត្តរួមជំនាន់ម្នាក់ៗបានសម្តែងការនឹករលឹកនិងដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះព្រឹទ្ធាចារ្យដែលជាអតីតគ្រូធ្លាប់អប់រំទូន្មានបង្រៀនពួកគេ ដោយទឹកចិត្តស្មោះស ពួកគេចាត់ថា លោកគ្រូអ្នកគ្រូទាំងអស់គឺជាឪពុកម្តាយទី២ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ស្ទើរមួយជីវិត បំពេញនូវកាតព្វកិច្ច ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នោះគឺការផ្តល់នូវចំណេះវិជ្ជា ជូនដល់កូនសិស្សគ្រប់គ្នា រហូតមានសិស្សខ្លះបានធ្វើការធំ សិស្សខ្លះបានក្លាយជាឧកញ៉ា សិស្សខ្លះធ្វើជាមន្ត្រីរាជការ និងសិស្សខ្លះទៀតជាអ្នករកស៊ីធម្មតា តាមលំដាប់ តែគ្រូនៅតែជាគ្រូបង្រៀនរហូតដល់ថ្ងៃចូលនិវត្តន៍។

សកម្មភាពប្រមូលផ្តុំរួមសាមគ្គីគ្នារបស់អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ ពុំមែនកើតឡើងដោយងាយស្រួលទេ គឺកើតចេញពីគំនិតផ្តួចផ្តើម របស់ ឯកឧត្តម រ័ត្ន ស្រ៊ាង ដែលឯកឧត្តមបានប្រមែប្រមូល មិត្តរួមជំនាន់ជាមួយគ្នា ព្រមទាំងលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្រៀន កាលរៀននៅសាលាបាក់ទូក ក្នុងអំឡូងឆ្នាំ១៩៨០-១៩៨៩ មកចងក្រងជាក្រុមមួយ តាមបណ្តាញទំនាក់ទំនង WhatsApp ក្នុងគោលបំណង បានជុំគ្នាឡើងវិញរំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក និងអាចជួយទុក្ខធុរៈគ្នា នៅពេលដែលមិត្តឬគ្រូណាម្នាក់មានអាសន្នអន់ក្រឬជួបទុក្ខលំបាកផងដែរ។ ការផ្តួចផ្តើមរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង ព្រមជាមួយការចង្អុលបង្ហាញណែនាំពីមិត្តភក្តិ តៗគ្នា បានធ្វើឲ្យក្រុមអតីតសិស្សសាលាបាក់ទូកមួយនេះ បានធ្វើការទំនាក់ទំនងគ្នាយ៉ាងជិតស្និត ទាំងអ្នកនៅក្នុងប្រទេសនិងនៅក្រៅប្រទេស ឆ្លងទ្វីបជុំវិញពិភពលោក រហូតបានជាង៣០០នាក់ និងបានរួមគ្នាបង្កើតព្រឹត្តិការណ៍សមូហភាពជាច្រើន ក្នុងរយៈពេល២ឆ្នាំ តាមរយៈការគៀងគរថវិកាផ្ទាល់ខ្លួនចូលគ្នា បានរហូតដល់ទៅ ជាង១០ម៉ឺនដុល្លារ យកទៅជូនអតីតលោកគ្រូអ្នកគ្រូផង ជួយមិត្តជួបការលំបាកផង និងបានកសាងសមិទ្ធិផលមួយចំនួនក្នុងសាលាបាក់ទូកផង ។

ការជួបជុំប្រកបដោយភាពស្និតស្នាល ព្រមជាមួយការឈឺឆ្អាលជួយគ្នាទៅវិញទៅមក របស់មិត្តរួមជំនាន់សាលាបាក់ទូក មួយក្រុមនេះ បានធ្វើឲ្យពួកគេ បង្កើតជាពាក្យស្លោកតំណាងក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ហើយពួកគេថែមទាំងបានប្តេជ្ញាគ្នាថា នឹងរៀបចំ ឲ្យមានពិធីជួយជុំពិសាបាយសាមគ្គីនិងសម្តែងការដឹងគុណអតីតលោកគ្រូអ្នកគ្រូ ជារៀងរាល់ឆ្នាំ៕

អតីតសិស្សសាលាបាក់ទូក ជួបជុំអតីតលោកគ្រូអ្នកគ្រូ ដើម្បីសម្តែងការដឹងគុណ!

អតីតសិស្សសាលាបាក់ទូក ជាង៣០០នាក់ ប្រារព្ធពិធីជួបជុំអតីតលោកគ្រូអ្នកគ្រូ ដើម្បីសម្តែងការដឹងគុណ!ពិតជាគួរឲ្យសរសើរខ្លាំងណាស់ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មានក្រុមអតីតសិស្សសាលាបាក់ទូកជំនាន់ឆ្នាំ១៩៨០ – ១៩៨៩ ប្រមាណជាង៣០០នាក់ បានរួបរួមគ្នាប្រារព្ធពិធីជួបជុំពិសាបាយសាមគ្គី និងសម្តែងការដឹងគុណចំពោះ អតីតគ្រូបង្រៀនចាស់ៗនៃសាលាបាក់ទូក ដែលចូលនិវត្តន៍ ចំនួន ៣៨រូប ។ នៅក្នុងពិធីជួបជុំ ដ៏កម្រមានមួយនេះ គេសង្កេតឃើញ មិត្តនៃសាលាបាក់ទូក វ័យកណ្តាលទាំងជាង៣០០នាក់ បានរាក់ទាក់ស្និតស្នាលគ្នា ប្រកបដោយ ភាពរីករាយ ព្រមជាមួយសម្លេងសើចក្អាកក្អាយ កាយវិកាសប្បាយចម្រុះ ទាំងគ្រូទាំងសិស្ស ប្រៀបដូចជាគ្រួសារតែមួយ។ អ្វីដែលពិសេសបំផុត គឺមិត្តរួមជំនាន់ម្នាក់ៗបានសម្តែងការនឹករលឹកនិងដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះព្រឹទ្ធាចារ្យដែលជាអតីតគ្រូធ្លាប់អប់រំទូន្មានបង្រៀនពួកគេ ដោយទឹកចិត្តស្មោះស ពួកគេចាត់ថា លោកគ្រូអ្នកគ្រូទាំងអស់គឺជាឪពុកម្តាយទី២ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ស្ទើរមួយជីវិត បំពេញនូវកាតព្វកិច្ច ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នោះគឺការផ្តល់នូវចំណេះវិជ្ជា ជូនដល់កូនសិស្សគ្រប់គ្នា រហូតមានសិស្សខ្លះបានធ្វើការធំ សិស្សខ្លះបានក្លាយជាឧកញ៉ា សិស្សខ្លះធ្វើជាមន្ត្រីរាជការ និងសិស្សខ្លះទៀតជាអ្នករកស៊ីធម្មតា តាមលំដាប់ តែគ្រូនៅតែជាគ្រូបង្រៀនរហូតដល់ថ្ងៃចូលនិវត្តន៍។សកម្មភាពប្រមូលផ្តុំរួមសាមគ្គីគ្នារបស់អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ ពុំមែនកើតឡើងដោយងាយស្រួលទេ គឺកើតចេញពីគំនិតផ្តួចផ្តើម របស់ ឯកឧត្តម រ័ត្ន ស្រ៊ាង ដែលឯកឧត្តមបានប្រមែប្រមូល មិត្តរួមជំនាន់ជាមួយគ្នា ព្រមទាំងលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្រៀន កាលរៀននៅសាលាបាក់ទូក ក្នុងអំឡូងឆ្នាំ១៩៨០-១៩៨៩ មកចងក្រងជាក្រុមមួយ តាមបណ្តាញទំនាក់ទំនង WhatsApp ក្នុងគោលបំណង បានជុំគ្នាឡើងវិញរំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក និងអាចជួយទុក្ខធុរៈគ្នា នៅពេលដែលមិត្តឬគ្រូណាម្នាក់មានអាសន្នអន់ក្រឬជួបទុក្ខលំបាកផងដែរ។ ការផ្តួចផ្តើមរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង ព្រមជាមួយការចង្អុលបង្ហាញណែនាំពីមិត្តភក្តិ តៗគ្នា បានធ្វើឲ្យក្រុមអតីតសិស្សសាលាបាក់ទូកមួយនេះ បានធ្វើការទំនាក់ទំនងគ្នាយ៉ាងជិតស្និត ទាំងអ្នកនៅក្នុងប្រទេសនិងនៅក្រៅប្រទេស ឆ្លងទ្វីបជុំវិញពិភពលោក រហូតបានជាង៣០០នាក់ និងបានរួមគ្នាបង្កើតព្រឹត្តិការណ៍សមូហភាពជាច្រើន ក្នុងរយៈពេល២ឆ្នាំ តាមរយៈការគៀងគរថវិកាផ្ទាល់ខ្លួនចូលគ្នា បានរហូតដល់ទៅ ជាង១០ម៉ឺនដុល្លារ យកទៅជូនអតីតលោកគ្រូអ្នកគ្រូផង ជួយមិត្តជួបការលំបាកផង និងបានកសាងសមិទ្ធិផលមួយចំនួនក្នុងសាលាបាក់ទូកផង ។ការជួបជុំប្រកបដោយភាពស្និតស្នាល ព្រមជាមួយការឈឺឆ្អាលជួយគ្នាទៅវិញទៅមក របស់មិត្តរួមជំនាន់សាលាបាក់ទូក មួយក្រុមនេះ បានធ្វើឲ្យពួកគេ បង្កើតជាពាក្យស្លោកតំណាងក្រុមមួយថា "សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក " ហើយពួកគេថែមទាំងបានប្តេជ្ញាគ្នាថា នឹងរៀបចំ ឲ្យមានពិធីជួយជុំពិសាបាយសាមគ្គីនិងសម្តែងការដឹងគុណអតីតលោកគ្រូអ្នកគ្រូ ជារៀងរាល់ឆ្នាំ។#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Monday, December 24, 2018