ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ លោកព្រិន្ទបាលទោ អុក ច័ន្ទសុធារតន៍ សមាជិកកងអនុសេនាធំទី១ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានជួបគ្រោះថ្នាក់ចរាចរព្រោះតែឡើងឈាមងងឹតមុខបណ្តាលឲ្យដួលម៉ូតូ កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក អ៊ុក ផាន់ ដែលត្រូវជាឪពុក របស់អ្នកជម្ងឺ អ៊ុក សុធារតន៍ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ក្រុមការងារលោក សៀ ទីន ដែលបាននាំយកថវិកា ភេសជ្ជៈ ចុះមកសួរសុខទុក្ខកូនប្រុសគាត់ដល់ផ្ទះ និងបានកោតសរសើរចំពោះទឹកចិត្តសាមគ្គីផ្ទៃក្នុងដ៏ល្អរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជានិច្ចកាល តែងតែឈឺឆ្អាលយកទុកដាក់និងជួយយកអាសារគ្នាគ្រប់គ្រាលំបាក។
មុនពេលត្រឡប់មកវិញ លោកវរសេនីយ៍ឯក សៀ ទីន បានលើកទឹកចិត្តនិងជូនពរដល់មិត្តរួមការងារឲ្យឆាប់ជា ដើម្បីrរួមគ្នាបន្តបេសកកម្ម បម្រើប្រជាជននិងសង្គមជាតិយើងជាបន្តទៀត និងជូនពរដល់ក្រុមគ្រួសារព្រមទាំងមិត្តឲ្យជួបប្រទះនូវ ពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ៕