ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភអំណោយជូនដល់ គ្រួសារសមាជិក ដែលឪពុកមានជំងឺឈឺធ្ងន់!

11

ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំក្រុមការងារ វរអន្តរាគមន៍ ប្រគល់អំណោយជូនដល់ លោកព្រិន្ទបាលឯក ដួង តារា សមាជិកវរអន្តរាគមន៍ ដែលឪពុកមានជំងឺឈឺធ្ងន់កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅ ភូមិរលាស់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយដែលក្រុមការងារបានប្រគល់ជូនរួមមាន ៖ ត្រីខ មី ភេសជ្ជៈ ទឹកសុទ្ធ រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកជំងឺផងដែរ៕