ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិកដែលម្តាយទទួលមរណៈភាព

27

នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណែម សុីហ៊ន់ មេបញ្ជាការរងខណ្ឌ ដឹកនាំកម្លាំង ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកអនុសេនីយ៍ទោ ពៅ ពិសី ជំនួយការមូលដ្ឋានខណ្ឌដែលម្តាយលោកទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយរោគាពាធ។

ក្នុងឱកាសនោះដែរក្រុមការងារ បាននាំយកថវិកាចំនួន២,២៤០,០០០រៀល (ពីរលានពីរសែនបួនម៉ឺនរៀល), អង្ករ៥០គីឡូក្រាម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕